Thurawadh, we understand your difficulties in establishing and running your business. Text book’s guideline is completely different from the real practice. Besides, it is difficult to find any training courses that teach real practices.
Thurawadh is willing to share our experiences, contextual information, and expert insights to fellows and young entrepreneurs who seek for further advice, opinion, guidance, and life experience.
Our CEO and our people will share their knowledge, experience, and practical advice on various topics such as legal, financing, management, governing, and taxation issues. We usually do knowledge sharing through public events, series public lectures that are organized by our partners.
Follow Thurawadh on Facebook or partners’ pages to get information on upcoming events.
1. មុនពេលចាប់ផ្ដើមអាជីវកម្ម៖ មុនពេលចាប់ផ្តើមអាជីវកម្មនីមួយៗ ម្ចាស់អាជីវកម្ម ម្ចាស់គម្រោងអាជីវកម្ម ឬអ្នកចង់បង្កើតធុរៈកិច្ចបង្កើតថ្មី គួរតែគិតគូជាមុននូវផែនការនានាជាមុនសិនដូចជា កំណត់ពីគោលដៅ ព្រមទាំងចក្ខុវិស័យ ស្គាល់ពីភាពខ្លាំងខ្សោយកានុវត្តភាពព្រមទាំងបញ្ហាប្រឈមរបស់អាជីវកម្ម ស្ថានភាពទីផ្សារ ព្រមទាំងផែនការចំណាយ និងយុទ្ធសាស្រ្តនានាដែលស៊ីគ្នាជាមួយនឹងសេវា និងផលិតផលដែលខ្លួនចង់បើកអាជីវកម្មជាមុនសិន។ ចំណុចទាំងអស់នេះ ជាធាតុដែលមិនអាចខ្វះបានឡើយនៅក្នុងផែនការអាជីវកម្ម។ 2. នៅពេលចង់ពង្រីកអាជីវកម្ម៖ ក្រោយពីមានភាពរីកចម្រើនមួយកម្រិត ការពង្រីកទំហំអាជីវកម្ម ឬពង្រីកសាខាជាអ្វីដែលម្ចាស់អាជីវកម្មចង់បាន។ ប៉ុន្តែការពង្រីកទំហំអាជីវកម្មនេះ ម្ចាស់អាជីវកម្មគួរដឹងឱ្យច្បាស់ថា តើជាការពង្រីកអាជីវកម្មបែបណា, លក់ផលិតផលសេវាដដែល ឬផលិតផលសេវាថ្មី ឬការលក់សិទ្ធិអាជីវកម្ម, តើគួរពង្រីកនៅទីណា, តើមានតម្រូវការបន្ថែមទេ, តើចំណាយអស់ប៉ុន្មាន, តើមានគូប្រជែងច្រើនទេទាំងបច្ចុប្បន្ននិងអនាគតជាដើម។ ម្ចាស់អាជីវកម្ម គួរសិក្សា ឬប្រឹក្សាយោបល់អំពីយុទ្ធសាស្រ្ត និងវិធីដែលត្រូវធ្វើមុនពង្រីកអាជីវកម្ម។ 3. នៅពេលអាជីវកម្មជួបបញ្ហា៖ ខណៈពេលអាជីវកម្មមួយចំនួនមានភាពរីកចម្រើនធំធាត់ទៅមុខ ក៏ប៉ុន្តែអាជីវកម្មខ្លះទៀតបែរជាមានបញ្ហាទៅវិញ ប្រសិនបើអ្នកគ្រប់គ្រង់មិនបានគិតដល់ពីតម្រូវការរបស់អតិថិជន តាមបរិបទ និងសម័យកាលដែលសង្គមកំពុងតែចង់បាន និងវិវឌ្ឍទៅរក។ បញ្ហាដែលជាប់គាំងច្រើនជាងគេនោះ គឺ ហិរញ្ញវត្ថុ និងលក់មិនដាច់។ a. ហិរញ្ញវត្ថុជាប់គាំង៖ អាជីវកម្មខ្លះរកចំណូលបានតិចជាងការចំណាយ នេះជាចំណុចដែលម្ចាស់អាជីវកម្មត្រូវតែគិតគូរ និងរកដំណោះស្រាយភ្លាមៗ។ បញ្ហានេះកើតឡើងអាចថា ថ្លៃដើមរបស់ទំនិញមានតម្លៃថ្លៃ ការចំណាយខ្ពស់ទៅលើការផលិត និងសេវា និង/ឬ បរិមាណលក់ចេញតិច ព្រមទាំងបញ្ហាទម្លាក់ដើមទុនមិនទាន់ជាដើម...។ b. បញ្ហាលក់មិនដាច់៖ បញ្ហាលក់មិនដាច់មានច្រើនយ៉ាងដែលគួរឱ្យកត់សម្គាល់ ពេលខ្លះអ្នកគ្រប់គ្រងក្រុមហ៊ុនមិនមានភាពច្នៃប្រឌិត មិនចេះរកវិធីសាស្រ្តក្នុងការលក់ គឺរង់ចាំឱ្យតែភ្ញៀវដើរចូលក្នុងក្រុមហ៊ុនតែម្ដង ជាពិសេសក្នុងបរិបទឌីជីថល នេះគឺជាយុទ្ធសាស្រ្តហួសសម័យកាលហើយ អ្នកមិនអាចដឹងថាអ្នកដែលស្គាល់ក្រុមហ៊ុន សេវា និងផលិតផលរបស់អ្នកមានប៉ុន្មាន %នោះទេ។ ម្ចាស់អាជីវកម្មគួរតែរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តផ្សេងៗទៀតដែលសង្គមត្រូវការជាប្រចាំថ្ងៃ ជាពិសេសត្រូវព្យាយាមរកមធ្យោបាយជាច្រើនជម្រើស ដើម្បីបង្កើនការលក់ និងភាពល្បីល្បាញរបស់ក្រុមហ៊ុនផ្ទាល់។ 4. នៅពេលមានគំនិតក្នុងការបើកអាជីវកម្ម៖ អ្នកខ្លះមានគំនិតក្នុងការបើកអាជីវកម្មហើយ ប៉ុន្តែអ្នកមិនដឹងថាគួរចាប់ផ្តើម ឬដំណើរការយ៉ាងដូចម្តេច។ ជាពិសេសអ្នកមិនទាន់ច្បាស់ថាគំនិតនេះ អាចទៅរួចដែរទេ ឬក៏ទៅរួចមួយរយៈហើយក៏នៅនឹងថ្កល់វិញ (បានតែមួយរស់តែមិនរីក) ដោយហេតុថាខ្លួនអ្នកយល់ឃើញថាជាឱកាស។ ការវាយតម្លៃបឋមទៅលើគំនិតនោះ គឺជារឿងដែលអ្នកគួរតែធ្វើដើម្បីបានបើកគំនិតបន្ថែម និងត្រៀមយុទ្ធសាស្រ្ត។ 5. នៅពេលត្រូវការអ្នកជំនាញមកណែនាំ៖ នៅក្នុងក្រុមហ៊ុនប្រាកដណាស់ តែងតែត្រូវការអ្នកជំនាញ ដើម្បីមកបង្ហាត់បង្រៀនទៅដល់ក្រុមការងារផ្ទៃក្នុងនៅក្នុងក្រុមហ៊ុន។ ការស្វែងរកអ្នកជំនាញ វាមិនមែនជារឿងងាយស្រួលនោះទេប្រើសិនបើអ្នកមិនមានបណ្តាញការងារ ជាពិសេសមិនចេះវាយតម្លៃសមត្ថភាពរបស់អ្នកជំនាញ។ អ្នកមិនអាចយកអ្នកជំនាញណាមកជួយម្ចាស់ក្រុមហ៊ុនផ្ទាល់ឡើយ បើអ្នកមិនបានដឹងពីបទពិសោធន៍របស់គេ សមត្ថភាព និងអត្តចរិករបស់គេនោះឡើយ។ 6. នៅពេលកង្វះទុនវិនិយោគ៖ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ហើយខ្វះដើមទុនក្នុងការដំណើរការអាជីវកម្មនោះ ប្រាកដណាស់អ្នកព្យាយាមស្វែងរកអ្នកវិនិយោគិន។ ប៉ុន្តែចំពោះអ្នកវិនិយោគវិញ មុនពេលដែលគេសម្រេចចិត្តវិនិយោគលើអាជីវកម្មនោះ គេត្រូវមើលទៅលើច្រើនចំណុចដូចជា គម្រោងអ្វី, លក់អ្វី, អស់ទុនប៉ុន្មាន, ចំណេញត្រឡប់មកវិញប៉ុន្មានភាគរយ, ប្រាកដតិចថាគម្រោងនោះបានជោគជ័យ, និងគួរឱ្យជឿជាក់ទេ។ មានពេលខ្លះម្ចាស់អាជីវកម្ម ខិតខំប្រឹងប្រែងណាស់ ដើម្បីដើរស្វែងរកទុនវិនិយោគ ឬអ្នកវិនិយោគចូលហ៊ុនគ្នា ប៉ុន្តែនៅតែមិនអាចស្វែងរកបាន មិនថារយៈពេលខ្លី ឬវែង។ កត្តានេះ ទាមទារឱ្យម្ចាស់អាជីវកម្ម ឬម្ចាស់គម្រោង ត្រូវប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ឬអ្នកដែលមានបណ្តាញវិនិយោគច្រើន ហេតុអ្វីបានជាខ្លួនខិតខំប្រឹងរកទុនហើយ តែគេមិនឱ្យ ឬរកមិនបាន។ កាលណាវិនិយោគមិនជឿជាក់លើអាជីវកម្មនេះ ច្បាស់ជាមិនហ៊ានផ្ដល់ទុនវិនិយោគឡើយ។ 7. នៅពេលត្រូវការដៃគូសហការ ឬវិនិយោគ៖ អាជីវកម្មរីកចម្រើនលូតលាត់ខ្លាំង ដោយសារតែដៃគូសហការ ឬវិនិយោគធំរឹងមាំច្រើន។ ដូច្នេះម្ចាស់អាជីវកម្ម គួរកំណត់ឱ្យបានច្បាស់លាស់ថា ចង់បានដៃគូរកស៊ីទៅលើអ្វី, ដៃគូប្រភេទណា, ជានរណា, ហេតុអ្វីបានជាត្រូវការដៃគូ និងបែងចែកផលប្រយោជន៍ឱ្យដៃគូយ៉ាងដូម្តេច។ 8. នៅពេលប្រព័ន្ធអេកូឡូស៊ីអាជីវកម្មមានសភាពទន់ខ្សោយ៖ ក្រុមហ៊ុនទាំងអស់ត្រូវតែមានប្រព័ន្ធអេកូឡូស៊ីអាជីវកម្មបានរឹងមាំ ទើបរីកចម្រើន និងធន់នឹងវិបត្តិផ្សេងៗ ព្រោះប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ជួយធ្វើឱ្យអាជីវកម្មរស់រាន និងរីកចម្រើនធំធាត់បានល្អ។ នេះក៏ជាផ្នែកមួយដែលអាចជួយទៅដល់ការធ្វើទីផ្សាររបស់ក្រុមហ៊ុន និងជំរុញការលក់របស់ក្រុមហ៊ុនផងដែរ។ វាអាចបង្ហាញឱ្យដឹងថាក្រុមហ៊ុនរបស់អ្នកមានអ្នកគាំទ្រច្រើន និងមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនផ្សេងៗច្រើន។ 9. នៅពេលចង់ដឹងពីតម្រូវការ និង និន្នាការអាជីវកម្ម៖ ម្ចាស់អាជីវកម្មគ្រប់រូបតែងតែចង់ដឹងថាទីផ្សារនាពេលបច្ចុប្បន្នកំពុងត្រូវការអ្វី, ប្រជាជនចង់បានអ្វី, និងសង្គមមាននិន្នការទៅណា ហើយអាជីវកម្មមានទំនោរប្រែប្រួលយ៉ាងដូចម្តេច តើធ្វើដូចម្ដេចបានដឹងពីតម្រូវការរបស់អតិថិជន, តើផលិតផល និងសេវារបស់ខ្លួនស៊ីគ្នានឹងតម្រូវការរបស់ទីផ្សារដែរឬទេ។ 10. នៅពេលអភិបាលកិច្ចអាជីវកម្មមានភាពទន់ខ្សោយ៖ ការគ្រប់គ្រងក្រុមហ៊ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបានឡើយសម្រាប់អាជីកម្ម និងក្រុមហ៊ុននីមួយៗ។ អភិបាលកិច្ចអាជីវកម្មរបស់ក្រុមហ៊ុនមានភាពមិនចុះសម្រុងគ្នា ឬមិនបានរៀបចំតួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ទេ នោះអាជីវកម្មមិនអាចរីកចម្រើនលូតលាស់ទៅមុខបានឡើយ ឬក៏រីកចម្រើនបានមួយរយៈហើយក៏ដួលរំលំទៅវិញ នេះក៏ព្រោះតែអ្នកគ្រប់គ្រង ម្ចាស់ភាគហ៊ុន និងបុគ្គលិកនីមួយៗ រវល់តែទៅលើបញ្ហាខាងក្នុងរបស់ក្រុមហ៊ុន មិនបានប្រឹងប្រែងរៀបចំយុទ្ធសាស្រ្តសម្រាប់ការងារខាងក្រៅ ដូចជា ការលក់ ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការដណ្តើមចំណែកទីផ្សារ ជាពិសេសការមិនបានតាមដាន និងវិភាគអាជីវកម្មប្រហាក់ប្រហែលដែលជាគូប្រជែងនាំឱ្យបាត់បង់ឱកាសដណ្តើមទីផ្សារនាពេលអនាគត ។
[English Below] ការផ្គូផ្គងអាជីវកម្មគឺជាវិធីសាស្រ្តដើម្បីកំណត់អត្តសញ្ញាណ និងភ្ជាប់ (ផ្គូផ្គង) ក្រុមហ៊ុន និងមនុស្សដែលមានផលប្រយោជន៍អាជីវកម្មរួម សេវាបំពេញបន្ថែម ជំនាញ បច្ចេកវិទ្យា ឬភាពខ្លាំងនៃអាជីវកម្ម។ គោលដៅគឺដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងដឹងពីឱកាសអាជីវកម្មដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ ការផ្គូផ្គងអាជីវកម្មអាចប្រព្រឹត្តទៅរវាងអាជីវកម្ម និងអាជីវកម្ម អាជីវកម្ម និងអតិថិជន អតិថិជន និងរដ្ឋាភិបាល ក៏ដូចជាការផ្គូផ្គងរវាងពាណិជ្ជកម្មនិង ពាណិជ្ជកម្ម Business matchmaking is a method to identify and connect (match) companies and people with common business interests, complementary services, expertise, technologies, or business strengths. The goal is to create cooperative connections and realize business opportunities that mutually benefit both parties. It can be done between B2B, B2C, B2G, T2T #Cambodia, #thurawadh, #startupadvice, #investmentadvice, #funding, #businessmatching #mergersandacquisitions #shareholders #investor
- Public Lecture on “Experience in Entrance Examination of Court Clerk”, organized by the Research and Promotion Khmer Law Association”, at PUC on June 10th 2017.
- Public Lecture on “Using Law as a Key for Running Business”, organized by the Research and Promotion Khmer Law Association”, at CKCC on July 2nd 2017.