[English Below]
ហេតុអ្វីបានជាអ្នកត្រូវការផែនការអាជីវកម្ម?
ផែនការអាជីវកម្មពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការចាប់ផ្ដើមបង្កើតអាជីវកម្មថ្មី និងសម្រាប់ការធ្វើអាជីវកម្មព្រោះផែនការអាជីវកម្មដើរតួនាទីយ៉ាងសំខាន់ដើម្បីឱ្យគោលដៅរបស់អ្នកទទួលបានជោគជ័យទៅតាមផែនការ។ ហេតុផលសំខាន់ៗខាងក្រោមនេះនឹងបង្ហាញថាហេតុអ្វីបានជាអ្នកត្រូវការផែនការអាជីវកម្ម។
1) ជាកូនសៀវភៅមគ្គុទេសក៍៖ ផែនការអាជីវកម្មជាសៀវភៅដែលបង្ហាញពីរបៀប និងដំណើរការនៃការធ្វើអាជីវកម្មដែលមានទាំងផែនការប្រតិបត្តិការ យុទ្ធសាស្ត្រធ្វើទីផ្សារ និងយុទ្ធសាស្រ្តលក់ ព្រមទាំងកំណត់ផែនការហិរញ្ញវត្ថុដែលអាចឱ្យម្ចាស់អាជីវកម្មយកទៅអនុវត្តតាមបាន និងអាចធ្វើការកែលម្អបានផ្អែកតាមស្ថានភាពជាក់ស្ដែង។
2) ការចំណាយលើការវិនិយោគ៖ ការចំណាយលើប្រតិបត្តិការ និងការចំណាយផ្សេងៗទៀតដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មនឹងត្រូវបានកត់ត្រា ព្យាករ និងបង្ហាញនៅក្នុងផែនការអាជីវកម្ម ដូច្នេះម្ចាស់អាជីវកម្មអាចដឹងបានថាតើត្រូវចំណាយអស់ប៉ុន្មានទៅលើប្រតិបត្តិការទាំងមូល និងត្រូវការទុនវិនិយោគចំនួនប៉ុន្មានដើម្បីធ្វើអាជីវកម្មនោះ។
3) ជាឧបករណ៍មួយសម្រាប់កៀរគរទុនវិនិយោគ៖ ផែនការអាជីវកម្មពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរក ទុនវិនិយោគ។ ដើម្បីទាក់ទាញឱ្យវិនិយោគិនព្រមដាក់ប្រាក់របស់ពួកគេទៅក្នុងអាជីវកម្មរបស់អ្នក ចាំបាច់ណាស់ដែលម្ចាស់អាជីវកម្មត្រូវធ្វើបទបង្ហាញផែនការអាជីវកម្មដែលរួមមានទាំងប្រាក់ចំណូល, ចំណាយ, ចំណេញ និងផែនការផ្សេងទៀតទៅកាន់ពួកគេដើម្បីធ្វើការពិចារណា។ ផែនការអាជីវកម្ម ក៏អាចជាមធ្យោបាយកៀរគរទុនផងដែរតាមរយៈកម្ចីសម្រាប់អាជីវកម្មធុនតូច មធ្យម និងធុនធំ ដែលអាចឱ្យធនាគារដែលផ្តល់កម្ចីប្រភេទនេះ ងាយស្រួលវាយតម្លៃផ្តល់កម្ចី។
4) ជាកំណត់ត្រាផ្ទៃក្នុងសម្រាប់ម្ចាស់អាជីវកម្ម៖ ក្រោយពេលដែលអាជីវកម្មត្រូវបានដំណើរការ ផែនការអាជីវកម្មនឹងក្លាយជាឯកសារឬសៀវភៅកំណត់ត្រាមួយក្បាលដែលអាចឱ្យម្ចាស់អាជីវកម្មមើលត្រឡប់ទៅក្រោយវិញដែលអាចធ្វើការប្រៀបធៀបគ្នារវាងផែនការនិងការអនុវត្តជាក់ស្ដែង និងអាចឱ្យដឹងថាការងារអ្វីខ្លះដែលបានធ្វើរួច និងការងារណាខ្លះដែលមិនទាន់បានធ្វើរួច។
5) ធ្វើការវិភាគទីផ្សារ៖ មុនពេលបង្កើតអាជីវកម្មធអ្វីមួយ ម្ចាស់អាជីវកម្មត្រូវតែប្រាកដសិនថាតើមានតម្រូវការក្នុងទីផ្សារដែរឬទេ។ ដូច្នេះផែនការអាជីវកម្ម ក៏សិក្សាផងដែរអំពីនិន្នាការទីផ្សារ ឥរិយាបថរបស់អតិថិជន តម្រូវការ និងការចង់បានរបស់អតិថិជន ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មក្នុងការចាត់ថ្នាក់អតិថិជន និងធ្វើការកំណត់អតិថិជនគោលដៅ។
6) កំណត់ប្រាក់ចំណូលដែលរំពឹងទុក៖ ធ្វើការកំណត់ចំណូលដែលអាជីវកម្មអាចរកចំណូលបានពីការលក់សេវាកម្ម និងផលិតផលរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្ថានភាពសង្គមជាក់ស្ដែង បូករួមទាំងយុទ្ធសាស្ដ្រផ្សេងៗដែលកំពុងអនុវត្ត។
7) ការណែនាំអំពីយុទ្ធសាស្ត្រ៖ ការវិភាគអំពីភាពខ្លាំង ភាពខ្សោយ ឱកាស និងហានិភ័យរបស់អាជីវកម្មទាំងអស់នឹងត្រូវបានសិក្សាដែលបញ្ហាប្រឈម និងភាពអវិជ្ជមាន នឹងត្រូវបានបំលែងទៅជាយុទ្ធសាស្រ្តវិញ។
8) ការកសាងទំនុកចិត្តរវាងម្ចាស់ភាគហ៊ុន៖ ផែនការអាជីវកម្មគឺជាឧបករណ៍សំខាន់សម្រាប់វិនិយោគិនដែលម្ចាស់ភាគហ៊ុនទាំងអស់អាចមើលឃើញអំពីរូបភាពទាំងមូលរបស់ក្រុមហ៊ុន។ ផែនការអាជីវកម្មបានជួយថ្លឹងថ្លែងថាតើអាជីវកម្មកំពុងស្ថិតក្នុងទីផ្សារមានសក្តានុពលឬអត់ ទំហំទីផ្សារ និងចំណែកទីផ្សារដែលមានសម្រាប់អាជីវកម្ម និងថាតើអាជីវកម្មនោះទទួលបានផលចំណេញជាមួយនឹងប្រាក់ចំណេញត្រទ្បប់ពីការវិនិយោគដែរឬទេ។
Why should you need a business plan?
A business plan is crucial for a new setup or running a business because it plays a vital role in the business, guiding you to achieve all the goals set.
The main reasons below will show you why a business plan is needed.
1) Playbook: It enables business owners to achieve their objectives by adhering to the operational plan, marketing and sales strategies, and other plans. The business owner can make any adjustment in accordance to the situation. 2) Investment Cost: Business owners will be aware of the total cost of running a business because all expenses and related costs will be estimated. Thus, the business owner will know how much capital will be injected.
3) Important Fundraising Material:In the process of raising funds, a business plan is important to meet the investors’ criteria as it will summarize the capital needed, income, expense, profit, loss, profit margin, and other plans. A business plan can also be a means of fundraising through SME loans and business loans that can allow any bank that is a lender to evaluate giving a loan.
4) Business owners' initial record:The business plan will be a notebook in which business owners can look back at what they have done and not yet done to compare the plan with the reality.
5) Know Competitors and Target Clients Clearly:The process of doing business is to make sure that the products or services will be in demand. Thus, we need to know the market trends, customers’ behaviors, and then we need to classify the customers into segments and set the target customers.
6) Define expected revenue: To define the revenues that the company could earn in any selling channel in the given situation and the recommended strategies.
7) Business strategy guidance: SWOT analysis such as Strengths, Weaknesses, Opportunities, and Threats will be included in a business plan as well. Meanwhile, threats, risks and weaknesses will be converted into strategies.
8) Building Trust Between Shareholders: A business plan is a crucial tool for satisfying investors since it allows them to see the overall picture of the company. It includes determining whether the business is operating in the potential industry, the market size and market share available to the business, and whether the business is profitable with a good return on investment.#Thurawadh #Businessplan #Investment #Fundraising #SWOT #MarketAnalysis , Visit us via telegram channel: https://t.me/thurawadh